Antony និយាយអំពីអនាគតខ្លួនយ៉ាងនេះ!!

បរទេស៖ Antony បានផ្តល់សារសម្ងាត់មួយថា “យើងនឹងឃើញ” នៅពេលនិយាយអំពីអនាគតរបស់គាត់ ក្រោយបញ្ចប់ការខ្ចីជើងនៅក្លឹប Real Betis គាត់នឹងត្រលប់មក Manchester United វិញ។

កីឡាករ Antony មានការស្ទាក់ស្ទើរក្នុងការចំពោះទីផ្សារដោះដូរនារដូវក្តៅនេះ គាត់បានប្រាប់ CBS Sports នៅពេលត្រូវបានសួរអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ថា៖ “ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតទេ មានតែព្រះទេដែលដឹង”។

“ការងាររបស់ខ្ញុំកំពុងលេង ហើយខ្ញុំធ្វើបានល្អ។ ខ្ញុំស្រលាញ់ Betis ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែខ្ញុំមានកុងត្រាជាមួយ Man United ហើយខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ”៕

Previous articleខ្សែការពារ Jonathan Tah នឹងចូលរួមជាមួយ Bayern Munich
Next articleការផ្ទេរ Martin Zubimendi ទៅកាន់ Arsenal នៅមិនទាន់សម្រេចនោះទេ