មើលទៅការផ្ទែរ Mason Mount កាន់តែពិបាក!! ក្រោយសំណើរទី២ មានតម្លៃដល់ទៅ…. ត្រូវបានបដិសេធ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានធ្វើការបដិសេធ ទៅលើសំណើរផ្ទេរយក Mason Mount របស់ក្លឹប Manchester United ជាលើកទី២។ សំណើរនេះត្រូវបានផ្ញើរទៅកាន់ Chelsea នៅថ្ងៃហើយ ហើយក៏ត្រូវបានបដិសេធនៅប៉ុន្មានម៉ោងក្រោយមក។

ក្នុងនោះសំណើរនេះមានទំហំទឹកប្រាក់ ៥០លានផោន ខណៈ Chelsea ចង់បានច្រើនជាងនេះ។ ដោយឡែកក្លឹប Man United នឹងមិនបង់នៅតម្លៃដ៏ថ្លៃនោះទេ ប៉ុន្តែការពិភាក្សានៅតែបន្តឡើង៕

Previous articleមិនមែនថោកទេ!! មកដឹកតម្លៃ Arsenal ទិញយក Kai Havertz ពី Chelsea
Next articleBarce កំពុងធ្វើរឿងនេះ ដើម្បីធានាការផ្ទេរយក Ilkay Gündogan