បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid ចុះហត្ថលេខាជាមួយ Trent Alexander Arnold ហើយគាត់នឹងអាចលេងនៅ Club World Cup។
កុងត្រារបស់គាត់មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០៣១ ខណៈក្លឹប Real Madrid មើលឃើញថា Trent ជាខ្សែការពារស្តាំដ៏ល្អបំផុតក្នុងពិភពលោក ដែលជាចំណែកមួយដែលពួកគេកំពុងខ្វះខាត។ ក្នុងក្លឹប Real Madrid ត្រូវចំណាយលុយប្រមាណ ១០លានអឺរ៉ូទៅអោយក្លឹប Liverpool ដើម្បីទទួលបាន Trent មុនការប្រកួត Club World Cup ។ ក្លឹប Real Madrid ក៏នឹងរ៉ាប់រងប្រាក់បៀវត្សរ៍របស់គាត់ផងដែរសម្រាប់ខែមិថុនា និងខែកក្កដា ដែលជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយ Liverpool៕