បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Hansi Flick បាននិយាយអំពីកីឡាករ Pedri ថា៖
“Pedri មានអាយុទើបតែ ២២ឆ្នាំ ប៉ុន្តែគាត់មានលទ្ធភាពក្លាយជាអ្នកដឹកនាំបាននៅឆ្នាំខាងមុខ។ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីជួយគាត់អោយក្លាយជាប្រធានក្រុម ពីព្រោះគាត់មានសមត្ថភាពទាំងអស់”៕