បរទេស៖ ក្លឹបយក្ស Ajax នៅលីគហូឡង់បានប្រកាសជាផ្លូវការអំពីការមកដល់របស់លោក John Heitinga ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ បុរសសញ្ជាតិហូឡង់រូបនេះចូលរួមជាមួយក្លឹបក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ ដែលនឹងមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ “ក្លឹប Ajax បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក John Heitinga ទាក់ទងនឹងការកាន់តំណែងជាគ្រូបង្វឹកនៅទីក្រុង Amsterdam ។ លោក Heitinga បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្លឹប Ajax ជាគ្រូបង្វឹករហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧”៕