បរទេស៖ លោក Pep Guardiola បានផ្តល់ការអាប់ដេតដ៏គួរឱ្យភ្ញាក់ផ្អើលទាក់ទងនឹងស្ថានភាពមិនច្បាស់លាស់របស់តំណែងអ្នកចាំទីនៅក្លឹប Manchester City ចំពេលមានរបាយការណ៍អំពីការចាកចេញរបស់អ្នកចាំទី Ederson ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក Guardiola បាននិយាយថា “ខ្ញុំមិនដឹងច្រើនអំពីអ្នកចាំទី [ចូលរួម/ចាកចេញពី City] នោះទេ។ ខ្ញុំប្រាប់ពួកគេឱ្យស្នាក់នៅ។ យើងបាននិយាយអំពីស្ថានភាពរបស់ក្រុម ហើយអ្នកចាំទីពីរនាក់ដែលពួកយើងមាននឹងបន្តស្នាក់នៅ…”៕