Bruno Fernandes ឆ្លើយ “ទេ” ទៅកាន់ក្លឹប Al-Hilal

បរទេស៖ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ដែលជាប្រធានក្រុមនៅ Old Trafford ត្រូវបានបង្ហាញជាមួយនឹងសំណើកិច្ចសន្យាដ៏មានតម្លៃខ្ពស់ពីមជ្ឈិមបូព៌ា។ គាត់ត្រូវបានគេនិយាយថាមិនច្រានចោលនៅសំណើរ ហើយចង់បន្តលេងនៅតំបន់អឺរ៉ុប។

Bruno Fernandes

កីឡាករ Fernandes បានស៊ូទ្រាំនឹងការបញ្ចប់រដូវកាលដ៏ខកចិត្តសម្រាប់យុទ្ធនាការឆ្នាំ ២០២៤-២៥ ខណៈដែលក្លឹប United បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៥ ក្នុងក្របខ័ណ្ឌ Premier League និងបានទទួលរងការបរាជ័យក្នុងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Europa League ជាមួយនឹងក្រុម Tottenham ។ សំណួរត្រូវបានសួរអំពីអនាគតរបស់គាត់ មុនពេលទីផ្សារដោះដូរកីឡាករមួយផ្សេងទៀតបានបើក។

ក្លឹប Al-Hilal បានចាប់អារម្មណ៍ចង់នាំយកកីឡាករវ័យ ៣០ឆ្នាំរូបនេះមកកាន់មជ្ឈិមបូព៌ា ក្នុងគោលបំណងចង់ឱ្យគាត់ដើរតាមគន្លងរបស់មិត្តរួមជាតិ Cristiano Ronaldo ដែលកំពុងគិតគូរពីអនាគតខ្លួនឯងនៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែ Fernandes មិនទាន់ត្រៀមខ្លួនដើម្បីដើរលើផ្លូវនោះនៅឡើយទេ។

AFC Bournemouth v Manchester United FC - Premier League

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា៖ “Bruno Fernandes បានច្រានចោលសំណើរបស់ Al Hilal។ ទោះបីជាសំណើរកិច្ចសន្យាធំពីក្លឹប Saudi Pro League ក៏ដោយ Bruno Fernandes ចង់បន្តលេងបាល់ទាត់នៅអឺរ៉ុប។ ប្រធានក្រុម Man United ចង់លេងនៅកម្រិតកំពូលនៅអឺរ៉ុប។ ការសម្រេចចិត្តត្រូវបានធ្វើឡើង”។

ខណៈពេលដែល Fernandes បានបដិសេធការផ្លាស់ប្តូរទៅ Saudi Pro League គាត់នៅតែអាចលាទៅ Manchester ។ គាត់ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Real Madrid និង Bayern Munich ផងដែរ ជាមួយនឹងការខ្វះខាតក្នុងការប្រកួតបាល់ទាត់អឺរ៉ុបសម្រាប់ឆ្នាំ ២០២៥-២៦ របស់ United ដែលធ្វើឱ្យពួកគេងាយក្នុងការឆ្មក់យកកីឡាកររបស់ក្លឹប Manchester United៕

Previous articleក្លឹបនៅអ៊ីតាលីចាប់អារម្មណ៍ចង់ចុះហត្ថលេខាយក Rashford
Next articleលោក Simone Inzaghi យល់ព្រមទៅដឹកនាំក្លឹប Al-Hilal