Broja ត្រៀមខ្លួនរួចរាល់សម្រាប់ការចាកចេញជាអចិន្ត្រៃយ៍

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Broja កំពុងតែពិភាក្សាជាមួយក្លឹបចំនួន ៤ ខណៈដែលគាត់ចង់ចាកចេញពី Chelsea ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអាល់បានីរូបនេះបានខ្ចីជើងទៅ Southampton, Fulham និង Everton ក្នុងរដូវកាលថ្មីៗនេះ ប៉ុន្តែត្រូវបានមើលឃើញថាការរីកចំរើនរបស់គាត់ត្រូវបានរារាំងដោយបញ្ហារបួស។ គាត់មិនត្រឹមតែបានព្យាបាលរបួសសរសៃពួរ Achilles ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលគាត់ត្រឡប់មកវិញ គាត់មានបញ្ហាកជើងធ្ងន់ធ្ងរ។ នៅឆ្នាំ ២០២៤/២៥ គាត់អាចចាប់ផ្តើមបានតែ ៤ដងប៉ុណ្ណោះក្នុង Premier League ៕

Previous articleRoma ត្រៀមរួចជាស្រេចក្នុងការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិអាមេរិករបស់ក្លឹប Norwich
Next articleLiverpool ចេញមកប្រជែងដើម្បីផ្ទេរយកខ្សែប្រយុទ្ធរបស់​ AC Milan