បរទេស៖ កីឡាករ Jadon Sancho ផ្ញើរសារទៅកាន់ក្លឹប Chelsea បន្ទាប់ពីពួកគេ បានបដិសេធមិនព្រមធ្វើការផ្ទេរយកគាត់ជាអចិន្ត្រៃយ៍ហើយបញ្ជូនគាត់ត្រឡប់ទៅ Manchester United វិញ។
បញ្ជាក់នៅក្នុង Instagram កីឡាករ Sancho បានសរសេរថា៖ “សូមថ្លែងអំណរគុណចំពោះបទពិសោធន៍។ សេចក្តីស្រឡាញ់ដ៏ធំធេងចំពោះអ្នកគ្រប់គ្នានៅ Chelsea ដែលបានធ្វើឱ្យខ្ញុំមានអារម្មណ៍នៅផ្ទះ – មិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រ។ សូមជូនពរក្លឹបឱ្យឆ្ពោះទៅមុខដោយជោគជ័យ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សូមអរគុណក្រុមតោខៀវ”៕