ក្លឹបនៅបារាំង ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយក Pogba

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ RMC Sport បានអោយដឹងថាក្លឹប AS Monaco ត្រូវបានគេរាយការណ៍ថាកំពុងវាយតម្លៃលទ្ធភាពនៃការចុះហត្ថលេខាលើ Paul Pogba ដែលបច្ចុប្បន្នកំពុងគ្មានក្លឹបលេង។

ដោយបានបន្តការហ្វឹកហាត់ពេញលេញនៅទីក្រុង Miami កីឡាករ Pogba កំពុងធ្វើការលើការស្តារឡើងវិញនូវភាពរឹងមាំសម្រាប់ការប្រកួត ប្រជែងបន្ទាប់។ ទោះបីជាមានការចាប់អារម្មណ៍មកពីក្រៅប្រទេស រួមទាំងសំណើរពីក្លឹប DC United របស់ MLS ក៏ដោយ Pogba ត្រូវបានគេជឿថានឹងពេញចិត្តចំពោះការវិលត្រឡប់ទៅកាន់ការប្រកួតនៅអឺរ៉ុបវិញ។ ការ​លើក​ទឹក​ចិត្ត​ចម្បង​របស់​គាត់​គឺ​ចង់​បន្ត​ប្រជែង​យក​តំណែង​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង​សម្រាប់​ការ​ប្រកួត World Cup ខាង​មុខ៕

Previous articleMan City បានព្រមព្រៀងផ្ទេរយកកីឡាករ Tijjani Reijnders ពីក្លឹប AC Milan
Next articleកីឡាករ Gavi ឆ្លើយតបនឹងព័ត៌មានផ្ទេរទៅកាន់ PSG