ក្លឹបមួយនេះ ចូលខ្លួនមកប្រជែងយក Declan Rice ដែរហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងក្លឹប Manchester City បានសម្រេចចិត្តធ្វើការដាក់សំណើរផ្ទេរ Declan Rice បន្ទាប់ពីបានទំនាក់ទំនងទៅកាន់ក្លឹប West Ham កាលពីថ្ងៃសុក្រមុន។

ខាងក្លឹប Man City ក៏បានធ្វើការសាកសួរទៅកាន់កីឡាករផងដែរ ដោយ Rice ធ្វើការបើកចំហរចំពោះការផ្ទេរ ដោយពេលនេះ ការសម្រេចចិត្ត គឺអាស្រ័យទៅលើក្លឹបប៉ុណ្ណោះ។

ក្នុងនោះក្លឹប Arsenal មានផែនការក្នុងការដាក់សំណើរជាថ្មីទៀតតាំងពីសប្តាហ៍មុន៕

Previous articleកីឡាករ Justin Kluivert នឹងមកចូលរួមជាមួយនឹងក្លឹបអង់គ្លេសនារដូវកាលក្រោយ
Next articleAtalanta រកបានកីឡាករមកទុកជំនួសកន្លែង Hojlund ឫក៏ Duvan Zapata ហើយ