Crystal Palace កំពុងពិភាក្សាទៅលើការផ្តល់កុងត្រាថ្មីដល់កីឡាករ Jean-Philippe Mateta

បរទេស៖ កីឡាករ Jean-Philippe Mateta ត្រូវបានគេរាយការណ៍ថា ជិតនឹងចុះកុងត្រាថ្មីនៅ Crystal Palace ចំពេលមានទំនាក់ទំនងផ្ទេរជាមួយក្លឹប Manchester United និង Aston Villa ។

នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport បានអោយដឹងថាក្លឹប Palace កំពុងពិភាក្សាជាមួយខ្សែប្រយុទ្ធដ៏សំខាន់ទៅលើកុងត្រាថ្មី ហើយខណៈពេលដែលកិច្ចព្រមព្រៀងពេញលេញមិនទាន់ត្រូវបានសម្រេច។ អតីតកីឡាកររបស់ក្លឹប Lyon បានបង្ហាញទម្រង់លេងដ៏លេចធ្លោសម្រាប់ក្រុម Crystal Palace ហើយឥឡូវនេះពួកគេចង់ផ្តល់រង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់គាត់ជាមួយនឹងលក្ខខណ្ឌថ្មី៕

Previous articleLiverpool ទិញបានអ្នកចាំទីវ័យក្មេងម្នាក់ក្លឹបនៅលីគហុងគ្រី
Next articlePSG នឹងលក់អ្នកចាំទី Donnarumma ក្នុងតម្លៃតែ ៤០លានអឺរ៉ូប៉ុណ្ណោះ