ការផ្ទេរកីឡាករ Milos Kerkez មកកាន់ Liverpool កំពុងជាប់គាំង

បរទេស៖ ក្លឹប Liverpool កំពុងជួបការលំបាកក្នុងការយល់ព្រមលើតម្លៃខ្លួនជាមួយ Bournemouth សម្រាប់ការចុះហត្ថលេខាលើខ្សែការពារ Milos Kerkez។

នេះបើយោងតាមការចេញផ្សាយរបស់ i News បានអោយដឹងថាក្លឹប Liverpool ត្រូវ​បាន​ជាប់​គាំង​ក្នុង​ការ​ពិភាក្សា​ជាមួយក្លឹប Bournemouth ជុំវិញ​ការ​ចុះ​ហត្ថលេខា​លើ Kerkez ប៉ុន្តែ​នៅ​មិន​ទាន់​យល់​ព្រម​លើ​តម្លៃ​ខ្លួន​សម្រាប់​ខ្សែ​ការពារ​ឆ្វេង​នៅ​ឡើយ​ទេ។ កីឡាករវ័យ ២១ឆ្នាំរូបនេះមានតម្លៃ ៤៥លានផោន ហើយក្លឹប Bournemouth បានបដិសេធចំពោះសំណើរមានតម្លៃស្មើរនោះ។ ក្លឹប Liverpool បាននឹងកំពុងធ្វើការលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើតារារូបនេះតាំងពីខែមករាមក ប៉ុន្តែនៅតែមានឧបសគ្គជាច្រើនដែលត្រូវយកឈ្នះ៕

Previous articleមកដឹងអំពីតម្លៃសំណើរទី២ របស់ក្លឹប Man Utd ក្នុងការផ្ទេរយកកីឡាករ Bryan Mbeumo
Next articleCody Gakpo ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមការផ្ទេរទៅកាន់ Bayern