ក្លឹប Inter Milan ផ្ទេរយកបានកីឡាករ Luis Henrique ពីក្លឹបបារាំង Marseille

បរទែស៖ ក្លឹប Inter Milan បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Luis Henrique ពីក្លឹបបារាំង Marseille ដែលជាការបន្ថែមទីពីររបស់ពួកគេក្នុងការរៀបចំសម្រាប់ការប្រកួត FIFA Club World Cup នាពេលខាងមុខនៅសហរដ្ឋអាមេរិក។ ខ្សែបម្រើស្លាបវ័យ ២៣ឆ្នាំរូបនេះបានចូលរួមជាមួយម្ចាស់ជើងឯក Serie A ក្នុងកិច្ចព្រមព្រៀងតម្លៃ ២៣លានអឺរ៉ូ។

ការមកដល់របស់ Henrique បន្ទាប់ពីការទិញយកខ្សែបម្រើសញ្ជាតិក្រូអាត Petar Sucic ដែលបានបញ្ចប់ការផ្ទេរពីក្លឹប Dinamo Zagreb កាលពីសប្តាហ៍មុនក្នុងតម្លៃ ១៤ លានអឺរ៉ូ៕

Previous articleCristiano Ronaldo នឹងមិនមានវត្តមានសម្រាប់ព្រឹត្តិការណ៍ FIFA Club World Cup នោះទេ
Next articleMan Utd និងកីឡាករ Garnacho សម្រេចចិត្តចែកផ្លូវគ្នានៅរដូវក្តៅនេះ