Al-Nassr គ្រោងផ្ទេរយក Garnacho មកជំនួសកន្លែង Sadio Mane

បរទេស៖ ក្លឹប Al-Nassr ត្រូវបានគេរាយការណ៍ថាបានប្រាប់ Sadio Mane ថាគាត់អាចចាកចេញនៅរដូវក្តៅនេះ ខណៈដែលពួកគេគ្រោងនឹងធ្វើការផ្ទេរយកកីឡាករ Alejandro Garnacho របស់ Manchester United មកវិញ។

នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Saudi Pro League បានប្រាប់ Mane ថាគាត់អាចចាកចេញពីក្លឹបបាន ខណៈដែលពួកគេសម្លឹងរកមើលការដាក់សំណើរផ្ទេរអ្នកជំនួសគាត់មកវិញ។ របាយការណ៍បន្ថែមថា Al-Nassr កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់កំពូលតារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Garnacho នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើស្លាបអាហ្សង់ទីនរូបនេះធ្លាក់ទម្រង់លេងជាមួយគ្រូបង្វឹក Ruben Amorim ៕

Previous articleChelsea ដាក់សំណើរតម្លៃ ១៥លានអឺរ៉ូផ្ទេរយកអ្នកចាំទីរបស់ AC Milan
Next articleក្លឹប Newcastle United ចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាករ Jack Grealish