Bayern ដាក់គោលដៅកំពូលក្នុងការផ្ទេរយកកីឡាករ Bradley Barcola

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Germany បានអោយដឹងថាក្លឹប Bayern Munich បានដាក់កីឡាករ Bradley Barcola របស់ Paris Saint-Germain នៅលើកំពូលនៃបញ្ជីកីឡាករដែលក្លឹបចង់បាន។

កិច្ច​ព្រម​ព្រៀង​នេះ​ទំនង​ជា​មាន​ភាព​លំបាក​ក្នុង​ការ​សម្រេច​បាន ប៉ុន្តែ​ក្រុម​យក្ស​អាល្លឺម៉ង់​កំពុង​ស្វែង​រក​ការ​ផ្លាស់​ប្តូរ​សម្រាប់​កីឡាករ​វ័យ ២២ ឆ្នាំ​រូប​នេះ។ ប្រភពដដែលបានបន្ថែមទៀតថា ប្រសិនបើពួកគេមិនអាចចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងបាននោះ Nico Williams របស់ក្លឹប Athletic Club គឺជា “ជម្រើសកំពូល” ខណៈដែល Kaoru Mitoma របស់ Brighton, Rafael Leao របស់ AC Milan និង Cody Gakpo របស់ Liverpool ក៏ស្ថិតក្នុងរ៉ាដារបស់ពួកគេផងដែរ៕

Previous articleEddie Howe ចាប់អារម្មណ៍ទៅលើយុវជនរបស់ក្លឹប Aston Villa
Next articleកីឡាករ Rayan Ait-Nouri មកចូលរួមជាមួយ Man City ក្នុងតម្លៃ ៣៤លានផោន