បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Leroy Sane ត្រូវបានរំពឹងថានឹងត្រូវបានបញ្ចូលក្នុងក្រុមរបស់ Bayern Munich សម្រាប់ការប្រកួត Club World Cup នាពេលខាងមុខ។
កិច្ចសន្យារបស់កីឡាករជម្រើសជាតិអាឡឺម៉ង់ជាមួយម្ចាស់ជើងឯក Bundesliga នឹងផុតកំណត់នៅចុងខែមិថុនា ប៉ុន្តែគាត់ត្រូវបានផ្តល់ជូនលក្ខខណ្ឌថ្មី ហើយគាត់ក៏កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅ Premier League ផងដែរ៕