បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាខ្សែប្រយុទ្ធ Gyokeres របស់ Sporting CP ត្រូវបានទុកឱ្យមានការខឹងសម្បារ ចំពោះការទាមទារតម្លៃផ្ទេរ ៨០លានអឺរ៉ូពីសំណាក់ក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកគាត់នៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិស៊ុយអែតគឺជាខ្សែប្រយុទ្ធដែលមានតម្រូវការខ្ពស់នៅក្នុងទ្វីបអឺរ៉ុប និងក្រុមនៅ Premier League ដូចជា Manchester United, Arsenal និង Chelsea សុទ្ធតែទទួលបានការចាប់អារម្មណ៍។

កីឡាករ Gyokeres ត្រូវបានរាយការណ៍ថាបានសន្យាកាលពីរដូវក្តៅមុនថាគាត់នឹងអាចចាកចេញពី Sporting ក្នុងតម្លៃតិចជាង ១០០លានអឺរ៉ូនៃលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ ប្រសិនជាគាត់ចង់ចាកចេញ។ តម្លៃផ្ទេរ ៦០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ១០លានអឺរ៉ូត្រូវបានព្រមព្រៀងជាមួយកីឡាករវ័យ ២៧ឆ្នាំ ដែលអាចនឹងអនុញ្ញាតអោយគាត់ចាកចេញ ប៉ុន្តែក្លឹបម្ចាស់ជើងឯកព័រទុយហ្គាល់ហាក់ដូចជាបានបដិសេធលើកិច្ចព្រមព្រៀងនោះ ហើយឥឡូវនេះកំពុងស្នើសុំ ៨០លានអឺរ៉ូ។ ការសម្រេចចិត្តនេះហាក់ដូចជាមិនសូវល្អ ខណៈដែលខ្សែប្រយុទ្ធ Gyokeres ដែលបានឆ្លើយតបដោយការដក Sporting ចេញពីគណនី Instagram របស់គាត់។

កីឡាករ Gyokeres បានស៊ុតបញ្ជូលទីបាន ៣៩គ្រាប់ក្នុងលីក។ ខ្សែប្រយុទ្ធមើលទៅកំពុងជួបនៅរដូវក្តៅដ៏ច្របូកច្របល់ ដោយ Sporting ហាក់ដូចជាចង់សាច់ប្រាក់យ៉ាងច្រើន ដើម្បីអាចចែកផ្លូវជាមួយនឹងកីឡាកររូបនេះ។ ក្លឹប United ត្រូវបានគេគិតថាបានចាប់ផ្តើធ្វើការបញ្ចុះបញ្ចូល៕



