Thomas Frank នឹងក្លាយជាអ្នកចាំការថ្មីរបស់ Spurs ឆាប់ៗនេះ !

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចរចារវាង Spurs និង Frank បានដំណើរការយ៉ាងឆាប់រហ័ស ដោយភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួន ក៏ដូចជាការដាក់បញ្ចូលបុគ្គលិកគ្រូបង្វឹករបស់ Frank ផងដែរ។ ឥឡូវនេះ ក្លឹប Brentford គ្រោងនឹងដោះលែងលោក Frank ជាថ្នូរនឹងថ្លៃសំណង ១០លានផោន ដែលជាលក្ខខណ្ឌនៃការដោះលែងអ្នកចាត់ការសញ្ជាតិដាណឺម៉ាក។

Tottenham Hotspur FC v Brighton & Hove Albion FC - Premier League

ការផ្លាស់ប្តូររបស់ក្លឹប Tottenham ដើម្បីនាំយកលោក Frank មកកាន់ក្លឹប បន្ទាប់ពីការបណ្តេញចេញភ្លាមៗរបស់លោក Postecoglou កាលពីថ្ងៃសុក្រមុន។ គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីដែលទើបតែដឹកនាំក្លឹបឈ្នះពាន Europa League ដែលជាពានដំបូងគេក្នុងរយៈពេល ១៧ឆ្នាំត្រូវបានបណ្តេញចេញដោយសារតែយុទ្ធនាការក្នុងស្រុកដ៏អាក្រក់មួយរបស់ក្លឹប។ ទោះបីជាជោគជ័យនៅអឺរ៉ុបក៏ដោយ ប្រធាន Daniel Levy ត្រូវបានគេរាយការណ៍ថាមិនចាប់អារម្មណ៍នឹងទម្រង់លេងក្នុងស្រុករបស់ក្រុមនេះ ដែលធ្វើឲ្យ Spurs បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៧ ក្នុងក្របខ័ណ្ឌ Premier League ។

លោក Frank ទទួលបានកេរ្តិ៍ឈ្មោះជាអ្នកគ្រប់គ្រងដែលមានល្បិចកល និងគោរពបំផុតម្នាក់នៅក្នុងបាល់ទាត់អង់គ្លេស។ ចាប់តាំងពីទទួលបន្ទុកនៅ Brentford គាត់បានដឹកនាំក្លឹបតាំងពីឆ្នាំ២០២១ ហើយបានជួយរក្សាពួកគេឱ្យរួចផុតពីការព្រួយបារម្ភពីការកាត់ចោល ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្នុងយុទ្ធនាការ ២០២៤-២៥។

Ipswich Town FC v Brentford FC - Premier League

ប្រសិនបើការចាកចេញរបស់លោក Frank ត្រូវបានបញ្ជាក់នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ អ្វីៗនឹងផ្តោតទៅលើក្រុម Brentford វិញសម្រាប់ការស្វែងរកជម្រើសមកជំនួសកន្លែងចន្លោះប្រហោះនេះ។ លោក Kieran McKenna របស់ Ipswich Town បានក្លាយជាបេក្ខជនដើម្បីស្នងតំណែង Frank ប៉ុន្តែវានៅតែមិនច្បាស់ថាតើគ្រូបង្វឹកវ័យក្មេងដែលមានការវាយតម្លៃខ្ពស់នឹងបើកចំហរក្នុងការចាកចេញពីតួនាទីបច្ចុប្បន្នរបស់គាត់ឬយ៉ាងណា៕

Previous articleសហព័ន្ធកីឡាទូកប្រកាសរៀបចំការប្រណាំងទូកជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្នាំ២០២៥
Next articleLiverpool ចាប់ផ្តើមបើកការចរចាជាមួយក្លឹប Eintracht Frankfurt