អនាគត Amad Diallo នៅមិនទាន់ច្បាស់លាស់នោះទេ!! ខណៈបញ្ចប់ការខ្ចីជើងនៅ Sunderland

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអនាគតរបស់ Amad Diallo នៅបើកចំហរនៅឡើយ។ ក្លឹប Man United នឹងធ្វើការសម្រេចចិត្តទៅលើអនាគតរបស់ Amad នៅសប្តាហ៍ក្រោយ ខណៈខាងកីឡាករសង្ឃឹមថាអាចនឹងទទួលបានឪកាសក្នុងការលេងនៅក្នុងជម្រើសទី១ ប៉ុន្តែវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ ten Hag។

ប្រសិនជាក្នុងករណីដែល Manchester United ធ្វើការសម្រេចចិត្តក្នុងការខ្ចីជើង Amad ម្តងទៀតនោះ កីឡាករអាចនឹងជ្រើសរើសយកក្លឹប Sunderland ម្តងទៀត៕

Previous articleកីឡាកររបស់ក្លឹប Chelsea ចំនួន ៣រូប នឹងផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីត
Next articleកីឡាករ Dani Ceballos យល់ព្រមធ្វើរឿនមួយនេះជាមួយ Real Madrid