បរទេស៖ ម្ចាស់ជើងឯក Serie A គឺក្លឹប Napoli បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Kevin De Bruyne បន្ទាប់ពីកិច្ចសន្យារបស់ខ្សែបម្រើរូបនេះជាមួយនឹងក្លឹប Manchester City បានបញ្ចប់។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្លឹប Napoli នៅថ្ងៃទី១១ ខែមិថុនា ហើយបានហោះទៅប្រទេសអ៊ីតាលីដើម្បីពិនិត្យសុខភាព បន្ទាប់ពីមានការរំពឹងទុកជាច្រើនថ្ងៃអំពីការផ្ទេរនឹងត្រូវបានសម្រេច។ ឥឡូវនេះក្លឹបអ៊ីតាលីបានប្រកាសជាផ្លូវការនូវការមកដល់របស់ម្ចាស់ជើងឯក Premier League ប្រាំសម័យតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម៕



