លោក Giovanni van Bronckhorst អាចនឹងទទួលបានតំណែងសំខាន់មួយនៅទឹកដី Anfield

បរទេស៖ ក្លឹប Liverpool ត្រូវបានរាយការណ៍ថានឹងតែងតាំងលោក Giovanni van Bronckhorst ជាជំនួយការរបស់អ្នកចាត់ការ Arne Slot បន្ទាប់ពីការចាកចេញរបស់លោក John Heitinga ។

នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Liverpool កំពុងតែខិតជិតក្នុងការនាំយក van Bronckhorst ដែលធ្លាប់បានប្រកបអាជីពជាគ្រូបង្វឹកនៅ Rangers, Eintracht Frankfurt និង Besiktas ហើយបានចាកចេញពីក្រុមរបស់ប្រទេសទួរគីកាលពីខែវិច្ឆិកា។ ជាមួយនឹង Heitinga ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅក្លឹបយក្សហូឡង់ Ajax ដែលបានបន្សល់កន្លែងទំនេរនៅ Anfield ដែលត្រូវបំពេញ ហើយមិនមានបេក្ខជនខ្លាំងជាង van Bronckhorst ច្រើនទេដែលសមនឹងតំណែងនេះ៕

Previous articleក្លឹបមួយនៅទួរគីបានត្រៀមដាក់សំណើរផ្ទេរយកខ្សែបម្រើ Ilkay Gundogan
Next articleAtletico Madrid ខិតកាន់តែជិតក្នុងការផ្ទេរយកកីឡាកររបស់ AC Milan