បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Darwin Nunez នៅតែធានាការចាកចេញពីក្លឹប Liverpool នៅរដូវក្តៅនេះជាមួយនឹងក្លឹប Saudi Pro League ដែលចង់បានចាប់គាត់តាំងពីខែមករាមកម្ល៉េះ។
ក្នុងនោះត្រូវបានគេដឹងថាក្លឹប Napoli បានធ្វើការទាក់ទងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះជាមួយ Nunez ខណៈគាត់ស្ថិតនៅក្នុងបញ្ជីដែលក្លឹបចង់បាន ហើយការពិភាក្សាកំពុងត្រូវបានធ្វើបន្ត។ កីឡាករ Darwin Nunez បើកចំហរទាំងក្លឹបនៅ Saudi Pro League និងតំបន់អឺរ៉ុប៕



