Grealish សម្លឹងរកមើលការត្រលប់ទៅកាន់ក្លឹបចាស់វិញ ប៉ុន្តែនៅជួបបញ្ហាមួយចំនួន

បរទេស៖ កីឡាករជម្រើសជាតិអង់គ្លេសបានរកឃើញខ្លួនឯងមិនស្ថិតនៅក្នុងក្រុមរបស់លោក Pep Guardiola នោះទេ ហើយក៏ត្រូវបានដកចេញពីក្រុមសម្រាប់ការប្រកួត Club World Cup របស់ពួកគេ ដែលជាសញ្ញាយ៉ាងច្បាស់ថាកន្លែងរបស់គាត់នៅក្នុងក្រុមត្រូវបានបាត់បង់។ ក្នុងអំឡុងពេលយុទ្ធនាការ Premier League កន្លងទៅនេះ កីឡាករវ័យ ២៩ឆ្នាំបានលេងតែ ៧ប្រកួតប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងរដូវកាលមុន។

FBL-ENG-PR-MAN CITY-FULHAM

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកាលត្រលប់ទៅកាន់ក្លឹបចាស់វិញគឺ Villa Park កំពុងត្រូវពិចារណា ខណៈការផ្ទេរជាអចិន្រ្តៃយ៍មើលទៅហាក់ដូចជាមិនទំនងនៅពេលដែល Grealish បញ្ជាក់អំពីប្រាក់ឈ្នួលដ៏ច្រើនដែលជាពិបាកសម្រាប់ក្រុម Aston Villa ក្នុងការផ្តល់អោយ។ ដូច្នេះ កិច្ច​សន្យា​ខ្ចី​ជើង​ហាក់​ដូច​ជា​ជម្រើស​ដែល​អាច​ប្រើ​បាន​បំផុត ប្រសិន​បើ Villa ចង់​នាំ​អតីត​កីឡាករ​របស់​ពួក​គេ​មក​វិញ។

ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែកិច្ចព្រមព្រៀងខ្ចីជើងក៏អាចនឹងជួបផលវិបាកផងដែរ ជាពិសេសចំពោះបញ្ហាហិរញ្ញវត្ថុ និងកាតព្វកិច្ចរបស់ Villa ក្រោមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League ។ យោងតាមតួលេខហិរញ្ញវត្ថុចុងក្រោយ អំពីប្រាក់ឈ្នួលដល់ប្រាក់ចំណូលរបស់ Villa ស្ថិតក្នុងកម្រិត ៩១ភាគរយសម្រាប់រដូវកាល ២០២៣-២៤ ដែលវាបានធ្វើអោយការបន្ថែមនៅប្រាក់ឈ្នួលណាមួយទៀតអាចធ្វើអោយមានបញ្ហា។

Manchester City FC v Crystal Palace FC - Premier League

គូប្រជែងនៅក្របខណ្ឌ Premier League គឺ Everton និង Newcastle United ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Grealish ផងដែរ ខណៈដែលក្រុម Bayer Leverkusen ក៏បានតាមដានទៅលើកីឡាកររូបនេះដូចគ្នា៕

Previous articleDe Zerbi ចង់បានកីឡាករម្នាក់នេះ មកប្រជែងកន្លែងជាមួយ Mason Greenwood
Next articleអ្នកចាំទី Emiliano Martinez ចាប់អារម្មណ៍ការផ្ទេរទៅកាន់ក្លឹប Man Utd