Liverpool ចាប់អារម្មណ៍កីឡាករវ័យក្មេងសញ្ជាតិសេណេហ្គាល់

បរទេស៖ ក្លឹប Liverpool ត្រូវបានគេរំពឹងថានឹងបញ្ចប់ការផ្ទេរកីឡាករឆ្នើមសញ្ជាតិសេណេហ្គាល់ Sidy Barhama Ndiaye ក្នុងតម្លៃ ១លានអឺរ៉ូ។

នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានបារាំង Nabil Djellit បានអោយដឹងថាបុគ្គលិកតាមដានកីឡាកររបស់ក្លឹប Liverpool មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ខ្សែបម្រើស្លាបវ័យ ១៦ឆ្នាំក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations សម្រាប់ក្រុមអាយុក្រោម ១៧ឆ្នាំ ដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះ៕

Previous articleកីឡាករ Jorrel Hato ក្លាយជាគោលដៅរបស់ក្លឹបយក្ស ៣នៅអង់គ្លេស
Next articleSpurs ដាក់សំណើរខ្ពស់ជាង Man Utd ក្នុងការផ្ទេរយកកីឡាករ Bryan Mbeumo