បរទេស៖ កីឡាករ Paul Pogba ត្រូវបានផ្តល់ជូនផ្លូវត្រលប់ទៅលេងបាល់ទាត់អាជីពវិញ ខណៈដែល AS Monaco បានផ្តល់ជូនអតីតតារាឆ្នើមក្លឹប Man United នូវកិច្ចសន្យារយៈពេលពីរឆ្នាំ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចរចារវាង Monaco និង Pogba នឹងបន្តនៅចុងសប្តាហ៍។ របាយការណ៍នោះត្រូវបានបញ្ជាក់ដោយ Gianluca Di Marzio ដែលនិយាយថាការពិភាក្សារវាងភាគីទាំងពីរកំពុងដំណើរការបន្ទាប់ពីមានការបញ្ចុះបញ្ចូលពីសំណាក់ក្លឹបកាលពី ២សប្តាហ៍មុន៕



