Jack Grealish អាចនឹងពិបាកផ្ទេរចេញពី Man City ក៏ព្រោះតែកត្តា ២យ៉ាងនេះ

បរទេស៖ កីឡាករ Grealish ដែលបានមកដល់កីឡដ្ឋាន Etihad ពី Aston Villa ក្នុងឆ្នាំ២០២១ ក្នុងតម្លៃឯតទគ្គកម្មអង់គ្លេស ១០០លានផោនឥឡូវនេះហាក់ដូចជានៅផ្លូវបំបែកក្នុងអាជីពរបស់គាត់នៅក្នុងទីក្រុងមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាកីឡាករវ័យ ២៨ឆ្នាំរូបនេះនៅសល់រយៈពេល ២ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ដែលធ្វើអោយគាត់ទទួលបានប្រាក់បៀវត្សរ៍ ៣សែនផោនក្នុងមួយសប្តាហ៍ ប៉ុន្តែការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះមិនទាន់សម្រេចបាននូវការផ្តល់ជូនជាក់លាក់ណាមួយដែលជំរុញឱ្យ Man City ស្វែងរកការផ្លាស់ប្តូរបណ្តោះអាសន្ន។

Jack Grealish transfer options GFX

ក្រុមរបស់លោក Pep Guardiola ស្ថិតនៅក្នុងសហរដ្ឋអាមេរិកដើម្បីត្រៀមសម្រាប់ការប្រកួត Club World Cup នាពេលខាងមុខរបស់ពួកគេជាមួយនឹងម្ចាស់ជើងឯកម៉ារ៉ុកក្លឹប Wydad Casablanca ហើយកីឡាករ Grealish អវត្តមានពីក្រុម Man City ក្នុងការធ្វើដំណើររមួយនេះ។ ប្រភពក្លឹបបញ្ជាក់ថា ខណៈពេលដែល City មិនបានជំរុញអោយកីឡាកររូបនេះចាកចេញ ប៉ុន្តែពួកគេបើកចំហរក្នុងការពិភាក្សា។ ទោះ​ជា​យ៉ាង​ណា​តម្លៃ​ ៥០​លាន​ផោន​នៅ​តែជាកត្តាចោទ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាការវិលត្រឡប់ដ៏មានសក្តានុពលទៅកាន់ Aston Villa ឥឡូវនេះកំពុងស្ថិតក្រោមការពិភាក្សាយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្លឹប Aston Villa ទំនងជាមិនប្តេជ្ញាក្នុងការផ្ទេរជាមួយនឹងទឹកប្រាក់ពេញនោះទេ ដោយសារតែទំហំទឹកប្រាក់ដ៏ច្រើននៃប្រាក់ខែបច្ចុប្បន្នរបស់ Grealish ។ កិច្ចព្រមព្រៀងបណ្តោះអាសន្ននឹងអនុញ្ញាតឱ្យ Villa នាំយកអតីតតារារបស់ពួកគេមកវិញដោយមិនគិតថ្លៃពេញនៃប្រាក់ឈ្នួលរបស់គាត់។

jack grealish

ចំនុចកណ្តាលមួយនៃការផ្ទេរកីឡាករ Grealish នៅពេលនេះអាចមើលឃើញថាជាការខ្ចីជើង ដែលវាទំនង់បំផុតសម្រាប់គាត់ទៅកាន់ការទទួលបានពេលវេលាលេងធម្មតាមកវិញ។ ថាតើវាមានន័យថាការវិលត្រឡប់ទៅកាន់ Villa Park ឬការផ្លាស់ប្តូរទៅក្រៅប្រទេសនៅតែត្រូវបានគេមើលឃើញប៉ុន្តែវាច្បាស់ណាស់ថាការផ្លាស់ប្តូរនឹងមកដល់សម្រាប់តារាឆ្នើមសញ្ជាតិអង់គ្លេស៕

Previous articleក្លឹបទាំង៣ នេះ ត្រូវចំណាយយ៉ាងហោចណាស់ ៣០លានអឺរ៉ូដើម្បីផ្ទេរកីឡាកររបស់ Monaco
Next articleអ្នកចាំទី Alisson បដិសេធសំណើរទៅចូលរួមជាមួយក្លឹប Galatasaray