Amorim ចាប់ផ្តើមអនុវត្តផែនការ​ B ក្រោយការផ្ទេរ Bryan Mbeumo ជួបការប្រជែង

បរទេស៖ ក្លឹប Manchester United មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយតារាឆ្នើមរបស់ក្លឹប Brentford ប៉ុន្តែទំនង់ជាចាញ់ដោយសារតែក្លឹប Spurs បានចូលមកប្រជែង។ ក្លឹប United បានដាក់សំណើចំនួន ៥៥លានផោនទៅកាន់ក្លឹបភាគខាងលិចទីក្រុងឡុងដ៍ ប៉ុន្តែត្រូវបានច្រានចោលដោយសំណើរ ៧០លានផោនដែលធ្វើឡើងដោយក្លឹប Spurs។ ពេលនេះបើយោងតាមការចេញផ្សាយរបស់ ​ESPN បានអោយដឹងថាក្លឹប Untied បានកំណត់គោលដៅទៅលើកីឡាករ Semenyo របស់ Bournemouth និង Eze របស់ Palace ដែលជាផែនការ B របស់ពួកគេ។

Crystal Palace FC v Wolverhampton Wanderers FC - Premier League

កីឡាករទាំងពីរត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ភាគខាងជើងទីក្រុងឡុងដ៍ ប៉ុន្តែវាត្រូវបានគេជឿថា Thomas Frank ចង់ជួបជុំជាមួយ Mbeumo។ កីឡាករ Semenyo និង Eze បានបង្ហាញភាពចាប់អារម្មណ៍នៅក្នុងរដូវកាល ២០២៤-២៥ ដោយកត់ត្រាតាមរយៈការចូលរួមចំណែក ១៦គ្រាប់ក្នុង Premier League ។

ទោះយ៉ាងណាក៏ដោយ Mbeumo នៅតែជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ ការវិភាគថ្មីៗនៃការអនុវត្ត xG បានបង្ហាញថា Mbeumo គឺជាអ្នកស៊ុតបញ្ចូលទីដ៏មានប្រសិទ្ធភាពបំផុតនៅក្នុង Premier League កាលពីរដូវកាលមុន។

AFC Bournemouth v Leicester City FC - Premier League

ដំណាក់កាលដំបូងនៃទីផ្សារដោះដូរកីឡាករ គឺតែងតែគួរឱ្យចាប់អារម្មណ៍ នៅពេលដែលអ្នកមានអារម្មណ៍ថាការផ្លាស់ប្តូរដ៏សំខាន់មួយអាចបង្កើតឥទ្ធិពល។ កីឡាករ Mbeumo គួរជ្រើសរើស Tottenham ឬ United វាអាចនឹងកំណត់កន្លែងដែលកីឡាករ Semenyo, Eze ឬតារាឆ្នើមផ្សេងទៀតអាចនឹងត្រូវទៅ៕

Previous articleMathys Tel នឹងក្លាយជាកីឡាករ Spurs ពេញសិទ្ធិ
Next articleAmorim ប្តូរគោលដៅទៅរកខ្សែប្រយុទ្ធរបស់ក្លឹប Eintracht Frankfurt