បរទេស៖ ក្រុម AC Milan គ្រោងនឹងប្រជែងជាមួយគូប្រជែងនៅ Serie A គឺ Napoli សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Darwin Nunez ដែលក្លឹប Liverpool មិនចង់ទុក។
នេះបើយោងតាមការចេញផ្សាយរបស់ Gazzetto Dello Sport បានអោយដឹងថាក្លឹប AC Milan ចង់ផ្ទេរយកកីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយ ខណៈដែលពួកគេសម្លឹងរកការនាំយកនូវ “កីឡាករលេខ៩ ដែលអាចធានាក្នុងការស្វែងរកគ្រាប់បាល់បាន”។ កត្តានេះបានបង្កើតសមរភូមិផ្ទេរដ៏មានសក្តានុពលរវាង Milan និង Napoli ខណៈមានពាក្យចចាមអារ៉ាមថាលោក Antonio Conte ជាអ្នកគាំទ្រចំពោះកីឡាកររូបនេះ ហើយបានប្តេជ្ញាចិត្តក្នុងការនាំយកគាត់មកកាន់ Napoli៕