បរទេស៖ ឪពុករបស់ Neymar បានបញ្ជាក់ថា ការចរចាផ្ទេរត្រូវបានគ្រោងធ្វើឡើងជាមួយក្លឹបនៅ Champions League ខណៈដែលការបន្តស្នាក់នៅ Santos នៅតែមានលទ្ធភាព។
លោក Neymar Senior បានប្រាប់ L’Equipe ថា “ខ្ញុំឃើញទីផ្សារដែលចាប់អារម្មណ៍។ សប្តាហ៍នេះ យើងនឹងទៅ Miami ដើម្បីនិយាយជាមួយក្លឹប។ យើងត្រូវស្តាប់ពួកគេ ហើយសម្រេចចិត្តថាតើយើងនឹងធ្វើអ្វី”៕