Arsenal បង្ហាញភាពស្ទាក់ស្ទើរក្នុងការផ្ទេរយកកីឡាករ Benjamin Sesko ដោយសារតែ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Arsenal បានបដិសេធក្នុងការផ្តល់តម្លៃចន្លោះពី ៨០ ទៅ ១០០លានអឺរ៉ូ ដែលក្លឹប RB Leipzig បានទាមទារសម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko ។ ក្លឹបនៅ Premier League កំពុងទាក់ទងជាមួយអ្នកតំណាងរបស់កីឡាករ ប៉ុន្តែមិនទាន់យល់ព្រមទាំងស្រុងលើលក្ខខណ្ឌផ្ទាល់ខ្លួននៅឡើយទេ។ ក្លឹប​មិន​ទាន់​បាន​ដាក់​សំណើ​ដេញ​ថ្លៃ​ជា​ផ្លូវ​ការ​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទេ។

ប្រភពដដែលបានអោយដឹងថាក្លឹប Arsenal ឥឡូវនេះអាចផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់កីឡាករ Gyokeres ។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតនឹងសង្ឃឹមថា Sporting CP នឹងអនុញ្ញាតឱ្យគាត់ចាកចេញពីក្លឹបនៅរដូវក្តៅនេះសម្រាប់តម្លៃផ្ទេរនៅក្នុងចន្លោះពី ៦០-៧០លានអឺរ៉ូ។ យ៉ាង​ណា​មិញ ក្រុម​យក្ស​ព័រទុយហ្គាល់​អាច​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់​ជាង​នេះ៕

Previous articleក្លឹប ៣នៅ Saudi Pro League សុទ្ធតែចង់បាន Son
Next articleលោក Carlos Cuesta អាចនឹងត្រូវចាកចេញពីក្រុមគ្រូបង្វឹករបស់លោក Arteta