ការផ្ទេរ Grealish ទៅកាន់ Napoli អាចនឹងពិបាកកើតឡើងដោយសារតែ

បរទេស៖ ម្ចាស់ជើងឯក Serie A ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Grealish នៅរដូវក្តៅនេះ ខណៈដែលក្រុមរបស់លោក Antonio Conte មានគោលបំណងដើម្បីកសាងភាពជោគជ័យបន្ថែមទៀតសម្រាប់ការឈ្នះពាន។ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាការផ្ទេរអាចនឹងត្រូវបរាជ័យ ខណៈដែលក្លឹប Napoli ពិចារណាថាតើកិច្ចព្រមព្រៀងពិតជាអាចត្រូវបានធ្វើឡើងឬយ៉ាងណា។ ក្លឹបអ៊ីតាលីនឹងមិនផ្តល់នៅប្រាក់ឈ្នួល ៣សែនផោនក្នុងមួយសប្តាហ៍សម្រាប់ Grealish នោះទេ ដែលមានន័យថាក្លឹប Man City នឹងត្រូវផ្តល់មូលនិធិដល់ទៅ ៥០ភាគរយនៃប្រាក់ខែរបស់គាត់សម្រាប់កិច្ចព្រមព្រៀងដែលត្រូវធ្វើ។

Jack Grealish-england-20241013

ក្លឹប City ត្រូវបានគេនិយាយថាមានសុទិដ្ឋិនិយមថាពួកគេអាចលក់ Grealish នៅរដូវក្តៅនេះ ប៉ុន្តែការខ្ចីជើងដំបូងអាចជាជម្រើសប្រាកដនិយមជាង។ កីឡាករវ័យ ២៩ឆ្នាំរូបនេះចង់លេងអោយបានទៀងទាត់ក្នុងរដូវកាល ២០២៥-២៦ ខណៈដែលគាត់ព្យាយាមបញ្ចុះបញ្ចូលអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Thomas Tuchel ថាគាត់សមនឹងទទួលបានកន្លែងនៅក្នុងក្រុមសម្រាប់ World Cup ២០២៦។ លោក Tuchel បានផ្តល់យោបល់រួចហើយ ដោយអោយកីឡាករ Grealish ត្រូវធ្វើការផ្ទេរទៅកាន់កន្លែងថ្មីនៅរដូវក្តៅនេះ បន្ទាប់ពីយុទ្ធនាការដ៏ខកចិត្តកាលពីរដូវកាលមុន។

ក្លឹប Napoli មិន​មែន​ជា​ក្លឹប​តែ​មួយ​គត់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ចាប់​អារម្មណ៍ Grealish នោះ​ទេ។ Aston Villa, Newcastle, Milan និង Everton ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Man City នៅរដូវក្តៅនេះផងដែរ។

Jack Grealish HIC 2-1

កីឡាករ Grealish មើលទៅមានរូបរាងដ៏អស្ចារ្យនៅពេលបង្ហោះរូបថ្មីៗនេះនៅថ្ងៃវិស្សមកាល បន្ទាប់ពីត្រូវបានដកឈ្មោះចេញពីក្រុម Manchester City ក្នុងការប្រកួត Club World Cup ។ ការផ្លាស់ប្តូរបន្ទាប់របស់គាត់គឺមានភាពមិនប្រាកដប្រជា ប៉ុន្តែការចាកចេញពី Man City ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះប្រាកដជាហាក់ដូចជាមាននៅក្នុងជម្រើសរបស់គាត់៕

Previous articleតើក្លឹបណាដែលខ្សែប្រយុទ្ធ Viktor Gyokeres ចង់ទៅចូលរួមជាមួយ?
Next articleAston Villa ឆ្លើយតបទៅកាន់ក្លឹបដែលចង់បាន Morgan Rogers ថា