លោក Deco បានទៅជួបជាមួយភ្នាក់ងាររបស់កីឡាករ Nico Williams

បរទេស៖ យោងតាមរបាយការណ៍ផ្សេងៗក្នុងប្រទេសអេស្ប៉ាញបានអោយដឹងថាប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានធ្វើដំណើរទៅកាន់ Ibiza ដើម្បីជួបជាមួយលោក Nico Williams ខណៈដែលក្លឹបកំពុងបន្តការចាប់អារម្មណ៍ទៅលើកីឡាកររបស់ក្លឹប Athletic Club។

បច្ចុប្បន្ន Williams កំពុងវិស្សមកាលនៅលើកោះ ហើយលោក Deco ត្រូវបានគេរំពឹងថានឹងធ្វើការពិភាក្សាដោយផ្ទាល់ជាមួយកីឡាករ ដើម្បីមើលថាតើការផ្ទេរអាចធ្វើទៅបាននៅរដូវក្តៅនេះ។ Deco បានអង្គុយចុះដោយប្រយ័ត្នប្រយែងជាមួយភ្នាក់ងាររបស់កីឡាករ Felix Tainta នៅ Barcelona នាដើមខែមិថុនា៕

Previous articleShaun Wright-Phillips ជឿជាក់ថាកីឡាករម្នាក់ស័ក្តិសមនឹងមកជំនួសកន្លែង Son Heung-min
Next articleស្ងាត់ៗ លោក Jose Mourinho ចង់យក Neymar មកកាន់ទួរគី