បរទេស៖ នេះបើយោងតតាមការចេញផ្សាយរបស់កាសែត The Telegraph បានអោយដឹងថាក្លឹប Arsenal ស្ថិតក្នុងចំណោមក្លឹបកំពូលមួយចំនួនដែលបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើស្លាប Chelsea កីឡាករ Noni Madueke។

កីឡាករ Madueke មិនត្រូវបានគេមើលឃើញថាជាកីឡាករដែលខ្វះមិនបាននៅទឹកដី Stamford Bridge នោះទេ ដែលបានជម្រុញឱ្យមានការចាប់អារម្មណ៍ពីគូប្រជែង Premier League មួយចំនួន។ ឆន្ទៈរបស់ Chelsea ក្នុងការអនុញ្ញាតអោយកីឡាករចាកចេញបាន ប្រសិនជាពួកគេទទួលបានសំណើរដ៏សមរម្យមួយ៕



