ក្លឹប Birghton គ្រោងចាយលុយ ៤០លានផោនផ្ទេរយកកីឡាករបស់ Liverpool

បរទេស៖ កីឡាករ Harvey Elliott បានក្លាយជាគោលដៅផ្ទេរសម្រាប់ Brighton & Hove Albion ខណៈដែលកីឡាករវ័យ ២២ឆ្នាំរូបនេះអាចនឹងចាកចេញពីក្រុមម្ចាស់ជើងឯក Premier League គឺក្លឹប Liverpool ។

Harvey Elliott England Under-21s 2025

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Brighton បានកំណត់អត្តសញ្ញាណខ្សែបម្រើ U២១ របស់អង់គ្លេសថាជាគោលដៅកំពូល ហើយមានអារម្មណ៍ថាពួកគេអាចល្បួងកីឡាករ Elliott ជាមួយនឹងការផ្ទេរមានតម្លៃ ៤០លានផោនក្នុងការផ្ទេរមកកាន់កីឡដ្ឋាន Amex ជាមួយនឹងការផ្តល់នៅជម្រើសក្នុងការលេងនៅក្រុមជម្រើសដំបូងសម្រាប់ក្លឹប Brighton។ ក្រុមរបស់លោក Fabian Hurzeler ត្រូវបានរាយការណ៍ថាជឿថា Elliott អាចនាំពួកគេទៅកាន់កម្រិតថ្មីមួយ មិនថាពីតួនាទីកណ្តាល ឬទូលំទូលាយ៕

Previous articleArsenal សម្រេចការផ្ទេរយកកីឡាករ Martin Zubimendi ពី Real Sociedad
Next articleGareth Bale ជម្រុញការទិញយកភាគហ៊ុនក្លឹប Cardiff City