អ្នកចាំទី Emiliano Martinez ចង់ទៅចូលរួមជាមួយក្លឹបបិសាចក្រហម

បរទេស៖ អ្នកចាំទី Emiliano Martinez របស់ក្រុម Aston Villa ត្រូវបានរាយការណ៍អំពីការចង់ផ្ទេរទៅកាន់ក្លឹប Manchester United នៅរដូវក្តៅនេះ ចំពេលមានភាពមិនច្បាស់លាស់របស់បិសាចក្រហមទាក់ទងនឹងអនាគតរបស់អ្នកចាំទី Andre Onana ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាការផ្ទេរទៅកាន់ Old Trafford គឺជា ‘ក្តីសុបិន’ របស់ Martinez ហើយ Ruben Amorim ចាប់អារម្មណ៍ទៅលើ “ប្រធានក្រុម និងអ្នកដឹកនាំ” នៅក្នុងក្រុមរបស់ពួកគេ ហើយជាអ្នកកោតសរសើរចំពោះអ្នកចាំទីនៅក្រុមឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក គឺអាហ្សង់ទីន។ លើសពីនេះ របាយការណ៍បានលើកឡើងថា Martinez បានបដិសេធក្លឹបធំៗមួយចំនួនរួចហើយ៕

Previous articleក្លឹបនៅអ៊ីតាលីកំពុងតែជម្រុញការផ្ទេរយកកីឡាករ Antony
Next articleលោក Nuno Espirito Santo ទទួលបានកុងត្រា ៣ឆ្នាំទៀតពីក្លឹប Forest