បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Arsenal ចាប់អារម្មណ៍លើការចុះហត្ថលេខាលើប្រធានក្រុម Brentford កីឡាករ Norgaard ខណៈដែលពួកគេចង់ស្វែងរកជម្រើសទុកមកជំនួសកន្លែងកីឡាករ Thomas Partey ។

ហើយបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាពេលវេលារបស់ Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ហើយ ដោយខ្សែបម្រើសញ្ជាតិហ្គាណាត្រូវបានរាយការណ៍ថានឹងចាកចេញពីក្លឹបភាគខាងជើងនៃទីក្រុងឡុងដ៍នៅចុងខែនេះ បន្ទាប់ពីការបរាជ័យក្នុងការពិភាក្សាបន្តកិច្ចសន្យា៕



