Leicester City ត្រៀមរួចជាស្រេចក្នុងការចែកផ្លូវជាមួយលោក Ruud van Nistelrooy

បរទេស៖ ក្លឹប Leicester City ត្រៀមចែកផ្លូវជាមួយ Ruud van Nistelrooy បន្ទាប់ពីត្រូវកាត់ចេញពី Premier League។

ទោះបីជាការកាត់ចោលរបស់ក្រុម Leicester ត្រូវបានបញ្ជាក់នៅថ្ងៃទី២០ ខែមេសាក៏ដោយក៏លោក Van Nistelrooy នៅតែបន្តដឹកនាំក្រុមរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ខណៈពេលដែលមិនមានការសម្រេចចិត្តណាមួយត្រូវបានពិភាក្សាជាមួយអ្នកគ្រប់គ្រង់នៅពេលនេះ ហើយបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Leicester បានសម្រេចចិត្តបណ្តេញវីរៈបុរសរបស់ក្លឹប United។ ក្លឹបកំពុងរង់ចាំថ្ងៃទី៣០ ខែមិថុនា ដោយសារពួកគេមិនអាចមានលទ្ធភាពបណ្តេញអ្នកចាត់ការពីរនាក់ក្នុងរដូវកាលតែមួយ ហើយទទួលរងនូវបញ្ហាហិរញ្ញវត្ថុក្នុងឆ្នាំតែមួយនោះទេ៕

Previous articleលោក Sean Dyche បង្ហើបរឿងមួយទាក់ទងនឹងខ្សែប្រយុទ្ធ Viktor Gyokeres
Next articleChelsea បញ្ជាក់យ៉ាងច្បាស់ថា “ពួកគេលែងចង់បានអ្នកចាំទី Mike Maignan” ទៀតហើយ