Man Utd អាចនឹងត្រូវបង្ខំចិត្តលក់ Garnacho ក្រោមតម្លៃ ៧០លានផោន

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាកីឡាករ Garnacho នឹងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនៅរដូវក្តៅនេះ មុនពេលជម្រើសទៅបរទេស ខណៈដែលគាត់មានបំណងបង្ហាញខ្លួនឯងនៅក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីធ្លាក់ចេញពីជម្រើសរបស់ Ruben Amorim ។ ក្លឹប United ចង់លក់កីឡាករវ័យ ២០ឆ្នាំអោយបានឆាប់តាមដែលអាចធ្វើទៅបាន ហើយដូច្នេះពួកគេអាចនឹងត្រូវបង្ខំឱ្យបញ្ចុះតម្លៃលក់ពី ៧០លានផោនអោយមកត្រឹមតែ ៤០លានផោន ដើម្បីសម្រួលដល់ការផ្ទេរមួយនេះ។

garnacho

ក្លឹប Chelsea និង Aston Villa ធ្លាប់ត្រូវបានរាយការណ៍ថាកំពុងចាប់អារម្មណ៍លើ Garnacho ហើយគាត់ទំនងជាមិនខ្វះក្លឹបចង់បាននោះទេ ប្រសិនបើគាត់ផ្តល់ឪកាសដ៏ក្លឹបនៅ Premier League ផ្សេងទៀត។ ការចាប់អារម្មណ៍ពីបរទេសក៏មានដូចជាក្លឹប Napoli និងក្លឹប Bayer Leverkusen ដែលដឹកនាំដោយលោក Erik ten Hag។

កីឡាករ Garnacho ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ចង់​ចាក​ចេញ​ពី Old Trafford ចាប់​តាំង​ពី​គាត់​បាន​និយាយ​ជា​សាធារណៈ​ប្រឆាំង​នឹង Amorim សម្រាប់​ការ​ដាក់គាត់លេងជាកីឡាករបម្រុង​អំឡុង​ពេល Man Utd ចាញ់​ក្រុម Tottenham Hotspur វគ្គ​ផ្តាច់ព្រ័ត្រ Europa League កាល​ពី​ខែ​មុន ដែល​បង្កើន​ការ​ប្រេះឆា​រវាង​អ្នក​ទាំង​ពីរ។

កីឡាករ Garnacho បានចូលរួមជាមួយ United តាំងពីអាយុ ១៦ឆ្នាំពី Atletico Madrid ហើយបានចូលលេងក្នុងក្រុមដំបូងយ៉ាងឆាប់រហ័ស ហើយបានស៊ុតបញ្ចូលទីក្នុងការប្រកួតសំខាន់របស់បិសាចក្រហមក្រោមការដឹកនាំរបស់លោក Ten Hag នៅពេលគាត់មានអាយុ ១៨ឆ្នាំ និងក្លាយជាការកីឡាករអចិន្ត្រៃយ៍នៅក្នុងក្រុមឈុតធំនាឆ្នាំ២០២៣។ ប៉ុន្តែអាជីពរបស់ខ្សែបម្រើស្លាបរូបនេះបានប្រែក្លាយជាជូរចត់ក្រោមការដឹកនាំរបស់ Amorim ។

FBL-ENG-PR-MAN UTD-CHELSEA

ទាំងក្លឹប និងកីឡាករនឹងសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ខណៈដែល Garnacho ដាក់គោលដៅដើម្បីលេងការប្រកួតមុនបើករដូវកាលនៅខែក្រោយសម្រាប់ក្លឹបណាមួយដែលជាគោលដៅបន្ទាប់របស់គាត់៕

Previous articleConte បាននិយាយជាមួយ De Bruyne អំពីការនាំយក Grealish មកកាន់អ៊ីតាលី
Next articleស្ងាត់ៗ Bayern ចង់បានកីឡាករឆ្នើមរបស់ Dortmund ម្នាក់នេះ