Man Utd ប្តូរគោលដៅទៅរកខ្សែប្រយុទ្ធរបស់ក្លឹប Fiorentina

បរទេស៖ ក្លឹប Manchester United កំពុងពិចារណាលើការផ្លាស់ប្តូរមួយសម្រាប់ Moise Kean របស់ Fiorentina បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានធ្វើអោយមានភាពរស់រវើកឡើងវិញនៅ Serie A។

Fiorentina v Bologna - Serie A

កីឡាករ Kean បានរកឃើញជីវិតថ្មីនៅ Fiorentina ដោយបានស៊ុតបញ្ចូលទី ១៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដង ក្នុងការបង្ហាញខ្លួន ៣២ប្រកួតនៅ Serie A កាលពីរដូវកាលមុន ហើយបើយោងតាមការចេញផ្សាយរបស់ Gazetta dello Sport បានអោយដឹងថាកីឡាកររូបនេះកំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប United។ បិសាចក្រហមមានភាពអស់សង្ឃឹមក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មី ក្រោយកីឡាករ Liam Delap និង Viktor Gyokeres បានបដិសេធការផ្ទេរមកកាន់ទឹកដី Old Trafford ហើយបង្ខំអោយពួកគេប្តូរគោលដៅទៅរកខ្សែប្រយុទ្ធក្នុងប្រទេសអ៊ីតាលីវិញ៕

Previous articleស្ងាត់ៗ Bayern ចង់បានកីឡាករឆ្នើមរបស់ Dortmund ម្នាក់នេះ
Next articleក្លឹប Al-Hilal ចាប់អារម្មណ៍កីឡាករឆ្នើមម្នាក់របស់ក្លឹប Napoli