Leverkusen ទិញបានកីឡាករ Jarell Quansah ពីក្លឹប Liverpool

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayer Leverkusen យល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខា Jarell Quansah ពី Liverpool។

កិច្ចព្រមព្រៀងបានយល់ព្រមសម្រាប់តម្លៃ ៣០លានផោន បូកនឹងតម្លៃបន្ថែម ៥លានផោន។ សម្រាប់ព័ត៌មានបន្ថែមក្លឹប Liverpool នឹងមានជម្រើសក្នុងការទិញត្រលប់មកវិញសម្រាប់កីឡាករ Quansah ដើម្បីជាការគ្រប់គ្រង់ទៅលើអនាគតរបស់គាត់។ កិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០៣០ ហើយការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕

Previous articleDeco បញ្ជាក់អំពីការស្នាក់នៅបន្តរបស់អ្នកចាំទី Wojciech Szczesny
Next articleអ្នកចាំទី Thibaut Courtois នឹងទទួលបានកុងត្រាថ្មីនៅ Real Madrid