បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Christian Falk របស់ BILD បានអោយដឹងថាក្លឹប Bayern Munich មានបំណងចង់បន្ថែមកីឡាករថ្មីទៅក្នុងតំបន់ប្រយុទ្ធរបស់ពួកគេដែលមានតែ Harry Kane ហើយត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលតារាឆ្នើមរបស់ក្លឹបកាំភ្លើងធំកីឡាករ Martinelli ។

តាមរយៈការសែត The Time បានបន្ថែមអោយដឹងថាក្លឹប Arsenal ចាប់អារម្មណ៍លើការកាត់បន្ថយការចំណាយលើប្រាក់ឈ្នួលរបស់ពួកគេ ហើយបានត្រៀមលក្ខណៈដើម្បីលក់តារាឆ្នើមក្នុងក្រុមជម្រើសដំបូង។ កីឡាករ Martinelli ត្រូវបាននិយាយថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលអាចលក់ចេញរួមជាមាន Oleksandr Zinchenko, Reiss Nelson, Jakub Kiwior, Fabio Vieira និង Albert Sambi Lokonga ។ ហើយបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Arsenal ត្រូវបានរំពឹងថានឹងទាមទារថ្លៃផ្ទេរលើសពី ៥០លានផោនប្រសិនបើក្លឹបណាមួយចង់ទិញ Martinelli ៕



