កីឡាករ Theo Hernandez បើកចំហរក្នុងការផ្ទេរទៅកាន់ក្លឹប Al-Hilal

បរទេស៖ ក្លឹប AC Milan អាចនឹងចែកផ្លូវជាមួយកីឡាករសំខាន់ម្នាក់របស់ពួកគេក្នុងពេលឆាប់ៗនេះ ខណៈដែល Theo Hernandez ខិតកាន់តែកៀកក្នុងការផ្លាស់ប្តូរទៅកាន់ Saudi Pro League ជាមួយនឹងចំណាប់អារម្មណ៍ដ៏ធំពី Al-Hilal ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Gianluca Di Marzio បានអោយដឹងថាកីឡាករ Hernandez បានបង្ហាញឆន្ទៈជាក់ស្តែងក្នុងការចូលរួមជាមួយក្រុម Al-Hilal ដែលជាការកត់សម្គាល់នៃការផ្ទេររបស់គាត់។ ខ្សែការពាររបស់ក្លឹប AC Milan ដែលធ្លាប់មានព័ត៌មាននៃការផ្ទេរទៅកាន់មជ្ឈិមបូព៌ា ឥឡូវនេះបានបើកចំហរក្នុងការចូលរួមជាមួយក្រុមរបស់លោក Simone Inzaghi ជាមួយនឹងការពិភាក្សារវាងអ្នកតំណាងរបស់កីឡាករ និង Al-Hilal ដែលរំពឹងទុកនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

Previous articleកីឡាករ Fermin Lopez ទៅកាន់ Barca យ៉ាងនេះ! ស្របពេលមានការចាប់អារម្មណ៍ច្រើន
Next articleRonald Araujo និង Andreas Christensen កំពុងប្រជែងគ្នាដើម្បីទទួលបានឪកាសនៅ Barca បន្តទៀត