បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរក្សាការចាប់អារម្មណ៍លើប្រធានក្រុម Krasnodar កីឡាករ Eduard Spertsyan ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបនៅក្នុង និងក្រៅក្របខ័ណ្ឌ Premier League ។

នេះបើយោងតាមការចេញផ្សាយរបស់ L’Eco di Bergamo តាមរយៈ Tutto Atalanta បានអោយដឹងថាក្លឹប United កំពុងតាមដានកីឡាករវ័យ ២៥ឆ្នាំ ប៉ុន្តែក្លឹប Brentford, ម្ចាស់ជើងឯក Champions League ក្លឹប PSG និងក្លឹប Atalanta ក៏កំពុងតាមដានគាត់ផងដែរ។ ទោះយ៉ាងណាក៏ដោយ របាយការណ៍បន្ថែមថា Ajax មាន ‘អត្ថប្រយោជន៍ជាក់ស្តែង’ ក្នុងការចុះហត្ថលេខាលើគាត់៕



