បរទេស៖ កីឡាករ Jadon Sancho អាចនឹងចាកចេញពី Manchester United នៅរដូវក្តៅនេះ ខណៈដែលកិច្ចចរចាផ្ទេរកំពុងដំណើរការជាមួយ Fenerbahce ។
អ្នកកាសែតទួរគី Murat Zorlu បានផ្តល់ព័ត៌មានថ្មីៗអំពីអនាគតរបស់ Sancho ដោយអះអាងថាការពិភាក្សាជាមួយក្លឹបយក្សទួរគី នៅ Super Lig កំពុងដំណើរការ។ គាត់បាននិយាយថា “តាមដែលខ្ញុំដឹង មានការរីកចម្រើនយ៉ាងយ៉ាងខ្លាំងជាមួយ Jadon Sancho ។ គាត់គឺជាមនុស្សម្នាក់ដែលឈានទៅមុខនៅពេលនេះ”៕



