បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Tottenham បានប្តូរការចាប់អារម្មណ៍របស់ពួកគេទៅកាន់តារាឆ្នើមរបស់ Crystal Palace គឺកីឡាករ Eberechi Eze បន្ទាប់ពី Manchester United បានបង្កើនការដាក់សំណើររបស់ពួកគេសម្រាប់ Bryan Mbeumo។

ក្លឹប Spurs ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Mbeumo របស់ក្លឹប Brentford ដែលធ្លាប់ធ្វើការក្រោមការដឹកនាំរបស់អ្នកចាត់ការ Thomas Frank នៅកីឡដ្ឋាន Gtech Community Stadium ប៉ុន្តែថ្មីៗនេះក្លឹប United បានបង្កើនការដាក់សំនើររបស់ពួកគេសម្រាប់កីឡាករសញ្ជាតិកាមេរូន ដែលអាចធ្វើឱ្យក្រុមថ្មីរបស់លោក Frank ទទួលបរាជ័យ៕



