Man City សម្លឹងឃើញកីឡាករ ២រូបនេះ​ ជាជម្រើសមកជំនួស Kyle Walker

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Manchester City កំពុងកំណត់គោលដៅលើខ្សែការពារ Newcastle កីឡាករ Tino Livramento និងកីឡាករ Wesley របស់ Flamengo ជាជម្រើសដើម្បីជំនួស Kyle Walker នៅខ្សែការពារស្តាំ។

ក្លឹប Man City មានភាពមមាញឹកក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ដោយទិញបានកីឡាករ Tijjani Reijnders, Rayan Cherki និង Rayan Ait-Nouri ធ្វើអោយការចំណាយសរុបក្នុងឆ្នាំ២០២៥ បានកើតដល់ ២៨៩លានផោន។ ប៉ុន្តែពួកគេនៅតែស្វែងរកការពង្រឹងក្រុមរបស់ពួកគេ ដើម្បីធានាថាមិនមានការកើតឡើងម្តងទៀតនៃយុទ្ធនាការដ៏អាក្រក់កាលដូចរដូវកាលមុន៕

Previous articleRandal Kolo Muani ចង់បន្តនៅ Juventus ជាជាងទៅចូលរួមជាមួយ Chelsea
Next articleក្លឹប Liverpool កំពុងពិភាក្សាអំពីការលក់ Darwin Nunez ទៅកាន់អ៊ីតាលី