Barca ចង់ប្រើប្រាស់វិធីសាស្ត្រមួយ ដើម្បីបង់ផ្តាច់កុងត្រាកីឡាករ Nico Williams

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barca បានប្រើវិធីសាស្រ្តជាយុទ្ធសាស្រ្ត ដើម្បីសម្រួលដល់ការបង់តម្លៃផ្តាច់កុងត្រារបស់កីឡាករ Nico Williams ដោយសារតែហេតុផលបញ្ហាគណនេយ្យ។ គួរកត់សម្គាល់ថា ពួកគេចង់ប្រើប្រាស់នៅប្រាក់ ៥៨លានអឺរ៉ូ បូកនឹង CPI (ពន្ធលើការបង្កើនដើមទុន) នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២៦ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ហើយពួកគេនឹងបង់ទឹកប្រាក់នៅពេលក្រោយវិញ។

ទោះបីជាមានការពន្យាពេលខ្លីដោយសារតែទម្រង់បែបបទក៏ដោយ ប៉ុន្តែក្រុមយក្សកាតាឡាន់ចង់ទទួលបានហត្ថលេខារបស់កីឡាករ Williams មុនពេលគាត់ចូលរួមការហ្វឹកហាត់ត្រៀមប្រកួតមុនបើករដូវកាល ដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ទីពីរនៃខែកក្កដា៕

 

Previous articleJordan Henderson កំពុងទាក់ទាញក្លឹបនៅបារាំង និងអង់គ្លេស
Next articleលោក Maresca បើកចំហរអំពីអនាគតរបស់កីឡាករ Christopher Nkunku