Nico Jackson បានទៅចូលរួមជាមួយនឹងក្លឹបអង់គ្លេស​ជាមួយកុងត្រា ៨ឆ្នាំ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកុងត្រារបស់ Nico Jackson ជាមួយនឹងក្លឹប Chelsea នឹងមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣១។ វាមានរយៈពេល ៨ឆ្នាំសម្រាប់កុងត្រាមួយនេះ។

ការធ្វើតេស្តសុខភាពបានធ្វើរួចរាល់កាលពី ២ថ្ងៃមុន ដោយដំណាក់កាលទី១ ធ្វើរួចកាលពីម្សិលមិញ និងសំណាក់កាលទី២ ធ្វើរួចនៅថ្ងៃនេះ។

តម្លៃផ្ទេរគឺ ៣៧លានអឺរ៉ូ ដែលត្រូវបង់អោយទៅខាង Villarreal ហើយវាមានតម្លៃខ្ពស់ជាងតម្លៃផ្តាច់កុងត្រា ប៉ុន្តែលក្ខខណ្ឌបង់ប្រាក់គឺល្អ៕

Previous articleការផ្ទេរពួកគាត់ទាំង ៣នាក់ នឹងត្រូវចប់សមគ្រប់នៅប៉ុន្មានថ្ងៃខាងមុខនេះ
Next articleភ្នាក់ងាររបស់កីឡាករ Chiesa បដិសេធចំពោះដំណឹងមួយនេះ