បរទេស៖ បន្ទាប់ពីបានឃើញការដាក់សំណើរដំបូងរបស់ក្លឹប Manchester United ចំនួន ៤៥លានផោនជាមួយនឹងតម្លៃបន្ថែម ១០លានផោនសម្រាប់ផ្ទេរកីឡាករ Bryan Mbeumo គឺត្រូវបានបដិសេធដោយក្លឹប Brentford ឥឡូវនេះក្លឹបបិសាចក្រហមបានត្រលប់មកវិញជាមួយនឹងការដាក់សំណើរថ្មីដែលមានតម្លៃ ៦០លានផោន (បង់មុន ៥៥លានផោន និងបូកតម្លៃបន្ថែម ៥លានផោន)។
នេះបើយោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងថាការដាក់សំណើរលើកទី២ គឺកាន់តែខិតទៅជិតតម្លៃដែលក្លឹប Brentford ស្នើសុំសម្រាប់កីឡាករ គឺប្រហែល ៦២.€លានផោនដែលជាចំនួនទឹកប្រាក់ដែលបិសាចក្រហមបានចំណាយសម្រាប់ Matheus Cunha៕



